khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមយន្តការនានារបស់ព្រឹទ្ធសភា
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយប្រធានគណៈកម្មការទាំង១០នៃព្រឹទ្ធសភា ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ និងប្រធានគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា ក្រោមរបៀបវារ៖ ការរៀបចំវេទិកាពាក់ព័ន្ធនឹងវិស័យផ្សេងៗ ការរៀបចំផែនការប្រចាំឆ្នាំ ឬ/និងប្រចាំនីតិកាល និងបញ្ហាផ្សេងៗ នៅសាលពិសេស៣ វិមានព្រឹទ្ធសភា។

    ឯកឧត្តមបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា បានសង្កត់ធ្ងន់ថា ការរៀបចំធ្វើវេទិកាសំខាន់ណាស់ ជាការចែករំលែកព័ត៌មាន និងផ្សាភ្ជាប់ រវាងអង្គនីតិបញ្ញត្តិ និងអង្គនីតិប្រតិបត្តិ និងជាពិសេសជាការ ផ្សព្វផ្សាយចំណេះដឹង និងព័ត៌មានពិត ដើម្បីទៅបន្សាបព័ត៌មាន មិនពិត ដែលធ្វើឱ្យមានចលាចលសង្គម និងជាការបំពេញមុខងារ តំណាងក្នុងការផ្សព្វផ្សាយព័ត៌មានទៅដល់ប្រជាជនតាមប្រព័ន្ធផ្សព្វផ្សាយ។

    កិច្ចប្រជុំ បានពិភាក្សាអំពីការត្រៀមខ្លួន សម្រាប់សមាជរដ្ឋសភា និងព្រឹទ្ធសភា នាពេលខាងមុខ ក្នុងនោះការងារស្រាវជ្រាវ និងប្រមូលព័ត៌មាន គឺជាការងារសំខាន់ណាស់ ដើម្បីចូលរួមយោបល់ និងអនុសាសន៍ ប្រកបដោយប្រសិទ្ធភាព និងស័ក្តសិទ្ធភាពខ្ពស់។

    ឯកឧត្តមបណ្ឌិតអនុប្រធានទី២ បានលើកឡើងពីការរៀបចំផែនការយុទ្ធសាស្រ្តប្រចាំនីតិកាលទី៥ របស់ព្រឹទ្ធសភា តាមទម្រង់ស្តង់ដារួមមួយ ដើម្បីជាទិសដៅដល់ការធ្វើផែនការប្រតិបត្តិប្រចាំឆ្នាំរបស់គណៈកម្មការនីមួយៗ។
    កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត